សូមជួយប្រាប់ផង…

សូមជួយប្រាប់ផង តើហេតុអីបានជា ខ្មែរប្លុក (Khmer Blog) នេះ ចូលនៅជាមួយ ប្លក់ខ្ញុំចឹង ! ដូចជាឆ្ងល់ដល់ហើយ ? ប្លក់ខ្មែរនេះ ខ្លាចក្រែងលោកគ្រូវិចិត្រ ជាអ្នកបង្កើត !

ម្យ៉ាងទៀតដូចជា ពិបាកមើលដល់ហើយ វង្វែង ! ពីព្រោះធ្លាប់តែមើល តាមភាសាអង់គ្លេស ដូចជាស្រួល ។ បើវាចូលមកចឹង តើវាមានបញ្ហាអីដែរ ចំពោះប្លក់ខ្ញុំ ?

សូមជួយប្រាប់ផងមើល ! សូមអរគុណ !

បានផ្សាយ​ក្នុង Uncategorized | បានដាក់ពាក្យ​គន្លឹះ | 3 មតិ

Client-side, Server-side

តើ​ពាក្យ​ Client-side និង Server-side ត្រូវ​បក​ប្រែ​ថា​ដូចម្តេច?

បានផ្សាយ​ក្នុង phrase | បញ្ចេញមតិ

សូម​ជួយ​បក​ប្រែ​ពាក្យ Audio Equalizer

ពាក្យ​នេះ​ខ្ញុំ​បាន​គិត​អស់​រយៈ​ពេល​ច្រើនដែរ តែ​មិនដឹង​ថា​បក​យ៉ាង​ម៉េច​ទើប​សម ហើយ​ក៏​មិន​មាន​ពាក្យ​មក​ជំនួស​ដែរ។ ពិសេស​គឺ​ពាក្យ Equalizer វចនានុក្រម​មួយ​ចំនួន​បក​មក​គឺ​ថា ភាព​ស្មើ​អីណា​គេ​ទេ។ ឥឡូវ​ខ្ញុំ​ចង់​យក​ពាក្យ​នេះ​មក​អោយ​លោក​គ្រូ​វិចិត្រ និង​អ្នក​ឯទៀត​ជួយ​បក​ល៎​មើរ ក្រែង​អាច​បក​បាន។

បានផ្សាយ​ក្នុង Uncategorized | 3 មតិ

បក​ប្រែ​ពាក្យ៖ Log out, log in, sign in, sign out, sign up

សូម​ជួយ​បក​ប្រែ​ពាក្យ៖

Log out=ពិនិត្យ​ចេញ?

log in=ពិនិត្យ​ចូល?

sign in=ចុះឈ្មោះ​ចូល? ស៊ីញេចូល? ពិនិត្យ​ចូល?

sign out=ចុះ​ឈ្មោះ​ចេញ? ស៊ីញេ​ចេញ? ពិនិត្យ​ចេញ

sign up=ចុះ​ឈ្មោះ?

subscribe= ចុះ​ឈ្មោះ​តាមដាន?

បានផ្សាយ​ក្នុង phrase | 37 មតិ

Gravatar: Now that your account is active, you’ll need to set a password.

សូម​ជួយ​បក​ប្រែ

Now that your account is active, you’ll need to set a password.

ខ្ញុំ​បាន​បក​ថា

ពេលនេះ​ដោយ​(សារ)គណនី​របស់​អ្នក​ដំណើរ​ការ​ហើយ (ដូច្នេះ)អ្នក​ត្រូវតែ​កំណត់​ពាក្យ​សម្ងាត់។

បញ្ហា​នៅ​កន្លែង​បក​ប្រែ ដែល​មាន​

បានផ្សាយ​ក្នុង phrase | 12 មតិ

បកប្រែក្រាវតារ៖ New Password

អ្នក​អាច​ចូល​រួម​បក​ប្រែ​ក្រាវតារ​ជា​ភាសា​ខ្មែរ​បាន​តាម៖

http://translate.wordpress.com/projects/gravatar/km/default

ជា​ដំបូង​ខ្ញុំ​សូម​រំលឹក​ថា មាន​ជន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​សុទ្ធ​តែបាន​ស្គាល់ ចង់​យក​មុខ​តែ​ឯង ហើយ​បក​ប្រែ​បែប​មនុស្ស​អត់​ចេះ​ខ្មែរ។ មនុស្ស​ជា​ច្រើន​មានអារម្មណ៍​ទើស​ទាល់​នឹង​ទង្វើ​របស់​បុគ្គល​នោះ តែ​បាន​ចុះចាញ់​បុគ្គល​ម្នាក់​នោះ។ តែ

សាមគ្គី​ជា​កម្លាំង

ដំបូងយើង​ត្រូវ​មាន​សំឡេង​តែមួយ​សិន​។ ដូច្នេះខ្ញុំសូម​លើក​យក​ការ​បកប្រែ​ពាក្យ យក​មក​ពិភាក្សា​គ្នានៅ​ទីនេះ​ដើម្បី​សម្រេច​គ្នា​សិន​មុន​នឹង​យក​ទៅ​បញ្ចូល​ នៅ​កន្លែង​បក​ប្រែ WordPress ឬ Gravatar ។

—————–

ពាក្យ​ទី​មួយដែល​ត្រូវបក​ប្រែគឺ New Password ។ ខ្ញុំ​សូម​បក​ថា “ពាក្យ​សម្ងាត់​ថ្មី” សរសេរ​អត់​មាន​ដក​ឃ្លា​ជា “ពាក្យ​សម្ងាត់​ ថ្មី” ឬ “ពាក្យ​ សម្ងាត់ ​ថ្មី” ទេ តែប្រើ​zeros space ចន្លោះ ពាក្យ,សម្ងាត់,ថ្មី។

តើ​អ្នក​ទាំង​អស់​គ្នា​ចង់​បក​ប្រែ​ថា​ម៉េច​ដែរ?

នេះ​ជា​អ្វី​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​កន្លែង​បកប្រែ៖ ការ​បក​ប្រែ​ពីរ​ខាង​ក្រោម​ ជា​សេចក្ដី​បក​ប្រែ​ដោយ​ ដើមត្នោត​មួយ។ ពណ៌​បៃតង មាន​ន័យ​ថា​ពាក្យ​បកប្រែរួច​នោះ បាន​ទទួល​ស្គាល់​ដោយ​Glotpress រួច​ហើយ រី​ឯពាក្យ​ពណ៌​លឿង​កំពុង​តែ​ឋិត​នៅ​ក្នុង​ការ​រង់ចាំ រង់​ចាំ​ Glotpress យល់​ព្រម។

បានផ្សាយ​ក្នុង phrase | 14 មតិ

សំណើ៖ ការកត់​ត្រា​ពី IPA-អង់គ្លេស​មក​ជា​ខ្មែរ

ដោយមាន​ការ​ព្រួយ​បារម្ភ​របស់​អ្នក​អាន​មួយ​ចំនួន ខ្លាច​ក្រែង​អ្វី​ដែល​ក្រុម​យើង​ធ្វើគឺ ការ​ប្រើ​ពាក្យ​កម្ចី ចេះ​តែ​ធ្វើ​ៗ​ដោយ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ ខាងក្រោម​នេះ​ជា​ក្បួនខ្នាត​ដែល​ខ្ញុំ​សាក​ល្បង​តាក់​តែង​ឡើង។ វិធី​សរសេរ​ពាក្យកម្ចី​នេះ ខ្ញុំ​ប្រើ​គោលការណ៍​សរសេរ​ពី IPA(International Phonetic Alphabet)អង់គ្លេស​ មក​ខ្មែរ ដោយ​កែ​សម្រួល​ខ្លះ។ ដូច្នេះ​ក្បួន​នេះ​ប្រើសម្រាប់​តែ​កត់​ត្រា​ភាសា​អង់គ្លេស​មក​ខ្មែរ​តែប៉ុណ្ណោះ។ នៅ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ ដែល​ខ្លួន​មិន​ទាន់​ដាច់​ស្រេច​ថា​នឹង​ដាក់​ជា​យ៉ាងណា ដូចជា [æ] នេះ​ជា​ដើម។

ជា​សង្ខេប បើ​យើងតាម​ក្បួននេះ យើងនឹង​សរសេរថា

website = វែបសាយថ៍

window = វីនដូវ៍

Windows =វីនដូស៍

Email = អ៊ីមេល

ដូច្នេះ​សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​ធ្វើ​ការ​កែតម្រូវ បញ្ចេញ​យោបល់​មក ហើយ​ជា​បឋម​ខ្ញុំ​នឹង​និយាយ​ការពារ​ក្បួន​​នេះ។ បើ​មើល​ទៅ​អ្នក​មាន​ហេតុផល​សមរម្យ ខ្ញុំ​នឹង​កែតម្រូវ​ទៅ​តាម​នោះដែរ។

បើ​អត្ថបទ​នេះ​វែង​ពេក​ ពិបាក​អាន សូមដោនឡូតអត្ថបទpdf មួយ​នេះ: IPA english to khmer

—-

ព្យញ្ជនៈ

[b]        ប ប៊

  • [b]+ [អ] [អា] [អិ] [អឹ] [អូ] [អៀ] [អោ] [័]  → [b]=[ប] (b ត្រូវ​ជំនួស​ដោយ ប)

board /bɔː(r)d/ បដ៌
buy /baɪ/ បាយ
byte /baɪt/ បាយថ៍
both /bəʊθ/ បូស
beard /bɪərd/ បៀដ៌

  • [b]+ [អ៊ី][អ៊ុ][អ៊ូ][អ៊េ][អ៊ែ] [អ៊័រ] → [b]=[ប៊]

bee /biː/ ប៊ី
book /bʊk/ ប៊ុក
boom /buːm/ ប៊ូម
beige /beiʒ/ ប៊េស
best /bɛst/ ប៊ែស្ថ

  • [b]+ [ជើង​ ល រ]+[អ] [អា] [អិ] [អូ] [អៀ] [អោ] [័] → [b]=[ប]

blood /blʌd/ ប្ល័ដ
bright /braɪt/ ប្រាយថ៍

  • [b]+ [ជើង​ ល រ]+[អ៊ី][អ៊ុ][អ៊ូ][អ៊េ][អ៊ែ] [អ៊័រ] → [b]=[ប៊]

black /blæk/ ប្ល៊ែក
bring /ˈbrɪŋ/ ប្រ៊ីង

  • [ព្យញ្ជនៈ]​+[ស្រៈ] +[b] → [b]=[ប]

cab /kæb/ ឃែប
lab /læb/ លែប
បន្ត​ការ​អាន

បានផ្សាយ​ក្នុង Uncategorized | 1 មតិ